ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ស្ថាប័ន​ព្រះមហាក្សត្រ​ដែល​មាន​អំណាច​ពិត​ប្រាកដ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សាស្ត្រាចារ្យ​ច្បាប់​ខ្មែរ​មួយ​រូប​លើកឡើង​ថា ប្រទេស​កម្ពុជា​គួរ​តែ​ផ្ដល់​ព្រះរាជ​តួនាទី​និង​អំណាច​ពិតប្រាកដ​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ ដើម្បី​ធានា​ឯករាជ្យភាព​នៃ​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​នេះ។ លោក​ យឿង សុធារ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី«Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ១៣ ខែ​មិថុនា។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ស្ថាប័ន​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​និង​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល ​ឬ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុងក្រោយ​នេះ ទោះ​បី​ជា​រដ្ឋ​ធម្មនុញ្ញ​បាន​ធានា​ការ​បែកចែក​អំណាច​ដាច់​ពី​គ្នា​រវាង​នីតិបញ្ញត្តិ​ឬ​សភា នីតិប្រតិបត្តិ​ឬ​រដ្ឋាភិបាល​ និង​អំណាច​តុលាការ​ក៏​ដោយ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ មិថុនា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG