Hello VOA៖ «សេរីភាពក្នុងការបញ្ចេញមតិ ឬ បទបរិហារកេរ្តិ៍» ជាវាក្យសព្ទប្រកបដោយភាពចម្រូងចម្រាស និងការបកស្រាយបែបនយោបាយ
សេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយរបស់កម្ពុជា។ លោកមេធាវី សុខ សំអឿន ដែលជាមេធាវីឯករាជ្យ បានលើកឡើងថា ពាក្យថា «សេរីភាពក្នុងការបញ្ចេញមតិ» មានន័យថា ជាការបញ្ចេញមតិអំពីការយល់ឃើញផ្ទាល់ខ្លួន ដោយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកណាម្នាក់ឡើយ។ ប៉ុន្តែ ការបញ្ចេញទស្សនៈ ឬ ការលើកឡើងពីព័ត៌មានណាមួយ មិនត្រូវឱ្យប៉ះពាល់ ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃនោះទេ។ លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងនៅក្នុងកម្មវិធី Hello VOA ថា ការបញ្ចេញមតិនឹងក្លាយទៅជាបទល្មើស ប្រសិនបើការបញ្ចេញមតិនោះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ប្រពៃណីទំនៀមទម្លាប់ និងសន្តិសុខជាតិ។ (ឌី ខាំបូលី, Hello VOA, រាជធានីភ្នំពេញ, ២៥ ឧសភា ២០១៦)