Hello VOA ពិសេស៖ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងជាគំរូនៃសន្តិភាព និងការផ្សះផ្សានៅក្នុងសហគមន៍
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ដោយវិទ្យាស្ថានស្លឹករឹត ដោយមានកិច្ចសហការជាមួយក្រសួងទេសចរណ៍។ លោកបណ្ឌិត លី សុខឃាង ដែលជានាយកមជ្ឈមណ្ឌល បានមានប្រសាសន៍ថា ដោយមានទីតាំងស្ថិតនៅលើកំពូលភ្នំដងរ៉ែក នៅក្នុងស្រុកអន្លង់វែង ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម មជ្ឈមណ្ឌលនេះគឺតំណាងឱ្យគំរូនៃសន្តិភាពនិងការផ្សះផ្សាថ្នាក់មូលដ្ឋាន តាមរយៈកម្មវិធីទាំងឡាយរួមមាន ដំណើរទស្សនកិច្ចសន្តិភាព ការចងក្រងឯកសារ ការស្រាវជ្រាវ ការអភិរក្សនិងការអភិវឌ្ឍទីតាំងប្រវត្តិសាស្រ្ត ការបណ្តុះបណ្តាលមគ្គុទេសន៍ទេសចរណ៍ ការតាំងពិពណ៌ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗទៀត។ (ឌី ខាំបូលី, Hello VOA ពិសេស, ភ្នំពេញ, ១៨ ឧសភា ២០១៦)