Hello VOA៖ អ្នកជំនាញកសិកម្មថា កម្ពុជាគួរសិក្សាពីលទ្ធភាពយកទឹកក្រោមដីសម្រាប់វិស័យកសិកម្ម
លោក កែ សំអឿន អ្នកសិក្សាខាងវិស័យកសិកម្មក្នុងកម្មវិធីអាហារូបករណ៍ Hubert Humphrey Fellowship នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ការយកទឹកក្រោមដី មកប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំកសិកម្មនេះ ប្រាកដជាមានផលប៉ះពាល់ខ្លះៗហើយ ប៉ុន្តែ លោកថា អ្នកជំនាញការនិងអ្នកបច្ចេកទេសក្នុងស្ថាប័នរដ្ឋាភិបាលព្រមទាំងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅតាមសាកលវិទ្យាល័យ ចាំបាច់ត្រូវធ្វើការជាមួយគ្នា ដើម្បីពិនិត្យមើលពីផលប៉ះពាល់ ដែលអាចកើតមានឡើង ដើម្បីត្រៀមរកដំណោះស្រាយរយៈពេលវែងចំពោះដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មនៅកម្ពុជានេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន ០៩ ឧសភា ២០១៦)