ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី Panama Papers ពាក់ព័ន្ធ​រដ្ឋមន្ត្រី​យុត្តិធម៌


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ជាង​១១លាន​៥សែន​ឯកសារ​ពី​ក្រុមហ៊ុន​ Mossack Fonseca ​នៅ​ប្រទេស​ប៉ាណាម៉ា ដែល​គេ​ហៅ​ថា Panama Papers បាន​បង្ហាញ​ឈ្មោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​ គឺ​លោក អង្គ វង្ស វឌ្ឍា​នា។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពិចារណា​បើក​ការ​ស៊ើប​អង្កេត​សំណុំរឿង​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ខ្មែរ ដោយ​ប្រើ​ស្តង់ដារ​តែ​មួយ។ លោក​ថ្លែង​ដូច្នេះ​ក្នុង​កម្ម​វិធី​ «Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​មេសា​នេះ ដោយ​លោក​លើក​ឡើង​ថា ការ​ខកខាន​ មិន​បាន​គោរព​តាម​ស្តង់ដារ​ដូច​គ្នា​ក្នុង​ការ​ស៊ើបអង្កេត​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​ទៅលើ​ស្ថាប័ន​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ មេសា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG