ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ លោកស្រី​ មូរ សុខហួរ ថ្លែងថា ស្ថានទូត​គួរ​ជួយ​ជនរងគ្រោះ​ច្រើន​ជាង​គិត​ពី​បក្ស


លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​ជំរុញ​ឱ្យ​ស្ថានទូត​​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជួយ​ដោះស្រាយ​បញ្ហា​ស្រ្តី​រងគ្រោះ​នានា​ដោយ​ការ​បោក​យក​ទៅ​រៀបការ​នៅ​ក្រៅ​ប្រទេស​ក្រោម​លេស​ថា ទៅ​រក​ការងារ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ផ្តល់​ភាព​ថ្លៃថ្នូរ​ចំពោះ​ពួកគេ​ឱ្យ​បាន​ច្រើន​ជាង​ការ​គិតគូ​ពី​ការ​ពង្រឹង​គណបក្ស​នៅ​ក្រៅ​ស្រុក។ លោកស្រី​បាន​លើក​ឡើង​ក្នុង​ពេល​ដែល​ជន​រងគ្រោះ​ដោយសារ​ការជួញដូរ​ទៅ​ប្រទេស​ចិន​ម្នាក់​បាន​រាយការណ៍​ថា​ខ្លួន​ត្រូវ​បាន​ស្ថានកុងស៊ុល​ក្នុង​ទីក្រុង​សៀងហៃ​មិនសូវ​យក​ចិត្ត​ទុកដាក់​ហើយ​ទុក​​ឱ្យ​ដេកនៅលើ​ចឹញ្ចើមថ្នល់ជាមួយ​នឹង​ស្រ្តី​ចំនួន​៧នាក់​ផ្សេង​ទៀត​ក្នុង​ពេល​មក​រក​សេវា​ជួយ​សង្គ្រោះ​ចេញ​ពី​ក្រុម​គ្រួសារ​ខាង​​បុរស​ចិន​ដែល​បាន​បង្ខំ​ខ្លួន​ឱ្យ​រៀបការ​ជាមួយ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន ២៤ មីនា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG