Hello VOA៖ សង្កាត់គោកចកប្រើវិធីពន្យល់ពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់នៃចំណាកស្រុក
កត្តាជីវភាពបានជំរុញឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ប៉ុន្តែសម្រាប់លោកស្រី យឹម ផល្លី ចៅសង្កាត់រងទីមួយនៃសង្កាត់គោកចក ក្នុងខេត្តសៀមរាប បានខិតខំពន្យល់ដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់លោកស្រីឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការធ្វើចំណាកស្រុក ឬបើពួកគេជៀសមិនរួចត្រូវទៅធ្វើការក្រៅប្រទេស គឺត្រូវមានព័ត៌មានគ្រប់គ្រាន់។ រីឯលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយល់ថា រដ្ឋាភិបាលគួរតែផ្តល់ថវិកាច្រើនជាងបច្ចុប្បន្នលើវិស័យសង្គមឱ្យបានច្រើនជាងវិស័យការពារជាតិ ដើម្បីដោះស្រាយគ្រោះថ្នាក់នៃចំណាកស្រុក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ កុម្ភៈ ២០១៦)