Hello VOA៖ លោក សម រង្ស៊ី ថ្លែងថា គ.ជ.ប ថ្មីគួរជាទីទុកចិត្ត ហើយលទ្ធផលឆ្នោតខាងមុខមិនគួរតវ៉ា
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី មើលឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ធ្វើការគួរឱ្យទុកចិត្តបាន ហើយលោកជឿជាក់ថា ការបោះឆ្នោតក្នុងពេលខាងមុខនឹងល្អប្រសើរ។ លោកសម រង្ស៊ីបានបញ្ជាក់ក្នុងកម្មវិធី Hello VOAពិសេសនៅថ្ងៃពុធនេះថា លទ្ធផលឆ្នោតក្នុងពេលខាងមុខនឹងមិនត្រូវមានការតវ៉ាទៀតអ្វីទេ។ លោកបានបន្ថែមថា បើទោះបីជាគណបក្សរបស់លោកធ្លាប់សម្តែងការខកចិត្តលើការជ្រើសរើសលោក ទេព នីថា ឱ្យបន្តតំណែងជាអគ្គលេខាធិការគ.ជ.បដដែលប៉ុន្តែរបៀបធ្វើការរបស់ស្ថាប័នបោះឆ្នោតថ្មីនេះខុសពីមុន របៀបសម្រេចចិត្តខុសពីមុនដែលមិនមានលក្ខណៈបក្សពួកនិយមទេ។ (ម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ០៣ កុម្ភៈ ២០១៦)