តើយុវជនខ្មែរជំនាន់ក្រោយបានឆ្លងជំងឺពុករលួយដែរឬទេ?
លោក ព្រាប កុល ប្រធាននាយកប្រតិបត្តិនៃ អង្គការតម្លាភាពកម្ពុជាថ្លែងថាផ្អែកលើការស្រាវជ្រាវ យុវជនកម្ពុជាបានឆ្លង«ជំងឺពុករលួយ»ក្នុងកម្រិតមួយរួចទៅហើយ។ ប៉ុន្តែយ៉ាងនេះក្តីលោកថាយុវជនជំនាន់ក្រោយមានការយល់ដឹងច្រើនជាងឪពុកម្តាយគាត់អំពីបញ្ហាអំពើពុករលួយដែលអាចឲ្យគាត់អាចមានឆន្ទៈនិងលទ្ធភាពច្រើនជាងក្នុងការចូលរួមបំបាត់អំពើពុករលួយ។ (សឹង សុផាត, Hello VOA «ការប្រឆាំងអំពើពុករលួយ», វ៉ាស៊ីនតោន, ១២ វិច្ឆិកា ២០១៥)