ក្រុមមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលចាប់ផ្តើមប្រកាសទ្រព្យសម្បត្តិស្ម័គ្រចិត្ត
ក្រុមមេដឹកនាំសង្គមស៊ីវិលបានផ្តួចផ្តើមគំនិតប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនដោយស្ម័គ្រចិត្តនិងដោយចំហ ហើយចង់ឃើញមេដឹកនាំនិងអ្នកនយោបាយប្រកាសទ្រព្យសម្បត្តិមុនការប្រកួតប្រជែងក្នុងបោះឆ្នោតផងដែរ។ នេះជាការអះអាងនៅក្នុងកម្មវិធី Hello VOA របស់លោក គុយ មាសសំណាង ប្រធានអង្គការគណនេយ្យភាពកម្ពុជា និងអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ដែលគ្រោងនឹងប្រកាសទ្រព្យសម្បត្តិជាមួយមេដឹកនាំអង្គការចំនួន១១ទៀត។ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ៩ វិច្ឆិកា ២០១៥)