ការវាយតំណាងរាស្ត្រប៉ះពាល់ប្រព័ន្ធផ្ទៀងផ្ទាត់អំណាចនិងគោលការណ៍ប្រជាធិបតេយ្យ
ក្រុមអ្នកតាមដាននយោបាយនិងសិទ្ធិមនុស្សថ្លែងថា ការវាយប្រហារអ្នកតំណាងរាស្ត្របង្ហាញថាស្ថាប័ននីតិបញ្ញត្តិគ្មានតម្លៃ ស្តង់ដារយុត្តិធម៌ពីរ ហើយនឹងធ្វើឲ្យប៉ះទង្គិចដល់របបប្រជាធិបតេយ្យសេរីនិយម ពហុបក្ស។ នេះជាការអះអាងរបស់លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃ សមាគមការពារសិទ្ធិមនុស្សអាដហុកនិងលោក គល់ បញ្ញា នាយក ប្រតិបត្តិអង្គការខុមហ្រែ្វលក្នុងកម្មវិធី Hello VOA កាលពីយប់ ថ្ងៃព្រហ្បតិ៍ស្តីពីការវាយប្រហារអ្នកតំណាងរាស្ត្រ និងបរិយាកាសនយោបាយ។ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ២៩ តុលា ២០១៥)