ប្រសិទ្ធភាពក្នុងការប្រមូលពន្ធនិងការជួយលើកតម្កើងជីវភាពពលរដ្ឋ
អ្នកជំនាញមើលឃើញថា ការលុបចោលពន្ធលើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនដែលមានទោចក្រយានយន្តនិងត្រីចក្រយានយន្តគឺជាកាយវិការល្អរបស់រដ្ឋាភិបាល ប៉ុន្តែបានបន្ថែមថារដ្ឋាភិបាលគួរតែបន្ថយពន្ធលើប្រេងសាំងផងដែរដើម្បីជួយដល់អ្នកប្រើប្រាស់យានយន្ត។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរី សោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ក្នុងកម្មវិធីប្រចាំខែ Hello VOA «អភិបាលកិច្ចល្អ» កាលពីថ្ងៃច័ន្ទ។ លោកសោភក្តិ៍បានបន្ថែមថា ទន្ទឹមនឹងនោះការគ្រប់គ្រងការប្រមូលពន្ធឱ្យមានតម្លាភាពនិងត្រឹមត្រូវនឹងជួយដល់ការបង្កើនថវិកាចំណូលសម្រាប់រដ្ឋាភិបាល។ (ម៉ែន គឹមសេង, Hello VOA «អភិបាលកិច្ចល្អ», វ៉ាស៊ីនតោន/ភ្នំពេញ, ២៦ តុលា ២០១៥)