ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ថៃ និង​បញ្ហា​សន្តិសុខ​នៃ​ប្រទេស​ក្នុង​តំបន់


លោក អ៊ូ វីរៈ  ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​វាយ​ប្រហារ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០នាក់​និង​របួស​ជាង​១២០នាក់ អាច​ជាប់​ទាក់ទង​នឹង​ក្រុម​មាន​សមាន​ចិត្ត​នឹង​ជនភៀសខ្លួន​វីហ្គ័រ​ជាង​១០០នាក់ ដែល​ថៃ​បាន​បញ្ជូន​ទៅ​ចិន​វិញ​កាលពី​ខែ​កក្កដា។ លោក​បាន​បន្ថែម​ថា បើ​ដូច្នេះ​មែន​កម្ពុជា​ក៏​ត្រូវ​មាន​ការប្រយ័ត្ន​ប្រយែង​ផងដែរ​ព្រោះ​កម្ពុជា ក៏ធ្លាប់​បញ្ជូន​ជនជាតិ​វីហ្គ័រ​ទៅ​ចិន​វិញ​ជា​ថ្នូរ​នឹង​កញ្ចប់​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៧ កញ្ញា ២០១៥)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG