ឫសគល់នៃបញ្ហាបូរណភាពទឹកដីហើយនិងចំណុចគន្លឹះនៃដំណោះស្រាយ
អ្នកឃ្លាំមើលបញ្ហាព្រំដែនថា ការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមទាមទារឲ្យមានតម្លាភាព ទាមទារឲ្យមានផែនទីដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញហើយនិងទាមទារឲ្យការដោះ ស្រាយឲ្យចំបញ្ហាជាឫគល់នៃបញ្ហា។ នេះជាការបកស្រាយរបស់ព្រះអម្ចាស់ ស៊ីសុវត្តិ ធម្មិកោ អតីតលេខាធិការផ្ទាល់របស់សម្តេចឪនិងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង លោក ណាន់ ស៊ី អតីតសមាជិកសភាក្នុងគណៈកម្មការព្រំដែននៃរដ្ឋសភា និងជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេ នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៣១ សីហា ២០១៥)