ស្ថានភាពពលករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃ
ពលករខ្មែរដែលធ្វើការដោយគ្មានក្រដាសស្នាមក្នុងប្រទេសថៃនៅតែប្រឈមនឹងបញ្ហាលំបាកក្នុងការសុំឯកសារធ្វើការងារដោយសារត្រូវបង់ប្រាក់ច្រើននិងការងារគ្មានសុវត្ថិភាព។ រីឯកូនៗរបស់ពួកគេដែលទៅតាមឪពុកម្តាយមិនមានឱកាសបានចូលសិក្សាទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្សប្រឆាំង។ លោក ម៉ោញ សារ៉េត មន្ត្រីទំនាក់ទំនងជាមួយនឹងពលករចំណាកស្រុកកម្ពុជាប្រចាំប្រទេសថៃ ដែលមកពីគណបក្សសង្គ្រោះជាតិបានស្នើឡើងថារដ្ឋាភិបាលត្រូវតែបង្កើតស្ថាប័នជាក់លាក់មួយដើម្បីដោះស្រាយបញ្ហានានាដែលពលករកំពុងតែជួបប្រទះ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ប៉ោយប៉ែត, ២៧ សីហា ២០១៥)