ឥរិយាបទរបស់យុវជនសម័យថ្មី និងការប្រយុទ្ធប្រឆាំងអំពើរពុករលួយ
ទោះបីជាមានច្បាប់និងអង្គភាពប្រឆាំងនិងអំពើពុករលួយក៏ដោយ ក៏យុវជនកម្ពុជានៅតែជាផ្នែកដ៏ធំមួយ ដែលទទួលឥទ្ធិពលនិងប្រព្រឹត្តអំពើពុករលួយតាមអ្នកជំនាន់មុន។ ជម្ងឺស៊ីសំណូក ឬ ពុករលួយនៅតែជាបញ្ហាចោទសំរាប់យុវជនកម្ពុជា។ យោងតាមការស្ទង់មតិដោយអង្គការតម្លាភាពកម្ពុជាដែលចេញផ្សាយនាពេលថ្មីៗនោះ បានឲ្យដឹងយុវជនកម្ពុជាប្រហែល៦០ភាគរយ បានឆ្លើយថា ពួកគេបានទទួលឥទ្ធិពលនេះ។ លោក ព្រាប កុល ប្រធាននាយកប្រតិបត្តិនៃ អង្គការតម្លាភាពកម្ពុជា ជាវាគ្មិននៅក្នុងកម្មវិធី Hello VOA នេះ។ (នៅ វណ្ណារិន, Hello VOA, ភ្នំពេញ, ១១ មិថុនា ២០១៥)