នយោបាយការបរទេសកម្ពុជា៖ តើកម្ពុជាស្ថិតនៅចន្លោះណារវាងផលប្រយោជន៍អាមេរិកនិងចិននៅក្នុងតំបន់?
អ្នកនយោបាយកម្ពុជាគួរតែជជែកគ្នាពីគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីបានជំហររួមមួយក្នុងការទាក់ទងជាមួយនឹងប្រទេសជិតខាងនិងមហាអំណាចជាជាងការក្លាយទៅជា«កូនត្រី»នៅក្នុងក្រឡាអុករបស់មហាអំណាច។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគនយោបាយក្នុងកម្ពុជា។ លោក អ៊ូ វីរៈ ប្រធាននិងស្ថាបនិកវេទិកាអនាគតបានរំឭកថា ការងាកតែមករកចិនឬអាមេរិកខ្លាំងពេកនាំឱ្យក្លាយជាប្រទេសដែលបម្រើផលប្រយោជន៍ឱ្យគេតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០១ មិថុនា ២០១៥)