ច្បាប់ស្តីអង្គការមិនមែនរដ្ឋាភិបាលនិងការតស៊ូមតិនៅអាមេរិក
ក្រុមអង្គការសង្គមស៊ីវិលដែលព្រួយបារម្ភនឹងការបាត់បង់សេរីភាពក្នុងការធ្វើប្រតិបត្តិការដោយសារតែច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើយុទ្ធនាការទាក់ទាញរកការគាំទ្រនៅសហរដ្ឋអាមេរិកដោយបានជួបជាមួយនឹងស្ថាប័នសំខាន់ៗនិងសហគមន៍ខ្មែរផងដែរ។ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានបញ្ជាក់ថា ផលនៃការអភិវឌ្ឍកន្លងមកដែលកម្ពុជាទទួលបានអាចនឹងរងផលប៉ះពាល់ប្រសិនបើច្បាប់អង្គការនេះមានលក្ខណៈតឹងរ៉ឹង។ (ម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ២៦ ឧសភា ២០១៥)