អភិបាលកិច្ចល្អ៖ ស្មារតីសហគមន៍របស់ប្រជាពលរដ្ឋខ្មែរក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួន
លោក ឱក សេរីសុភ័ក្រ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានថ្លែងក្នុងកម្មវិធី Hello VOA ដោយស្នើឱ្យប្រជាពលរដ្ឋចាប់ផ្តើមចាត់វិធានការដោយខ្លួនឯងក្នុងការថែរក្សាសហគមន៍របស់ពួកគេខាងផ្នែកអនាម័យនិងសណ្តាប់ធ្នាប់ដោយមិនចាំបាច់រង់ចាំអាជ្ញាធរផ្តល់សេវាជូនដោយសារតែអាជ្ញាធរហាក់ដូចជាដល់កម្រិតមួយដែលគេមិនអាចដោះស្រាយជូនបានទាន់ពេលវេលាឡើយ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ ឧសភា ២០១៥)