ការតស៊ូមតិនៅឆាកអន្តរជាតិដើម្បីការពារតំបន់អារ៉ែង
សកម្មជនការពារបរិស្ថានដ៏ល្បីឈ្មោះ អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez Davidson ទទួលការគាំទ្រយ៉ាងច្រើនពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកនិងកាណាដា ក្នុងដំណើរតស៊ូមតិនៅក្រៅស្រុក ដើម្បីឱ្យមានការឧបត្ថម្ភនិងចូលរួម ការពារអភិរក្សធនធានធម្មជាតិតំបន់អារ៉ែងនិងតំបន់ដទៃទៀតដែលកំពុងរងការបំផ្លាញ។ លោកអាឡិចដែលត្រូវរដ្ឋាភិបាលបណ្តេញចេញកាលពីពេលថ្មីៗនេះក៏កំពុងស្វះស្វែងរកអន្តរាគមន៍អន្តរជាតិដើម្បីឱ្យលោកបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញផងដែរ។ (ម៉ែន គឹមសេង, Hello VOA ពិសេសេ, វ៉ាស៊ីនតោន, ២២ មេសា ២០១៥)