អភិបាលកិច្ចក្នុងវិស័យអប់រំកម្ពុជានិងការជំរុញសិស្សស្រីឱ្យបានសិក្សាខ្ពង់ខ្ពស់
លោកឱក សេរីសុភ័ក្រ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចមើលឃើញថា ផលចម្រើនពីសេដ្ឋកិច្ចនៅមិនទាន់បែងចែកស្មើគ្នាដល់ពលរដ្ឋនៅជនបទដែលជាហេតុមួយធ្វើឱ្យសិស្សស្រីមួយចំនួនបាត់បង់ឱកាសសិក្សាដោយសារតែត្រូវមកជួយកិច្ចការគ្រួសារ។ ទន្ទឹមគ្នានេះដែរហេដ្ឋារចនាសម្ព័ន្ធនិងអភិបាលកិច្ចមិនទាន់ល្អឡើយ នៅក្នុងវិស័យអប់រំមិនទាន់ជាកត្តាទាក់ទាញឱ្យមាតាបិតាសិស្សស្រីខ្លះសម្រេចឱ្យកូនបាននៅរៀនសូត្រខ្ពង់ខ្ពស់ទេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ,២៣ មីនា ២០១៥)