អំពើពុករលួយក្នុងដំណើរការដេញថ្លៃសាធារណៈ
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាថ្លែងថា អំពើពុករលួយនៅក្នុងដំណើរការដេញថ្លៃសាធារណៈនៅតែជាបញ្ហាចោទដ៏ចម្បងមួយរបស់កម្ពុជា ហើយវាកំពុងតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅនិងក្នុងករណីខ្លះរហូតដល់អាយុជីវិតរបស់ពលរដ្ឋខ្មែរថែមទៀតផង។ (សាយ មុន្នី, ហេឡូវីអូអេ, ភ្នំពេញ, ១២ កុម្ភៈ ២០១៥)