ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការរឹតត្បិត​ថ្មី នៅ​ក្នុង​ច្បាប់​បោះឆ្នោត​កម្ពុជា


អ្នកឯកទេស​ខាង​ការបោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​រៀបចំ​ឱ្យ​​មាន​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​គឺ​ប្រព័ន្ធ​ឯកត្តនាម​និង​សមាមាត្រ​រួម​គ្នា​ដោយ​​មិនត្រូវ​មាន​តែ​ប្រព័ន្ធ​សមាមាត្រ​ទេ​ដើម្បី​​ទុក​ឱកាស​ឱ្យ​បុគ្គល​ឯករាជ្យ​ឈរ​ឈ្មោះ​ដោយ​មិន​ចាំបាច់​​នៅ​ក្រោម​​គណបក្ស​នយោបាយ​ណាមួយ។ អ្នក​ឯកទេស​យល់​ថា​ក្នុង​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ជាតិ​ដល់​គ្រប់​ប្រជាពលរដ្ឋ ដូច្នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​ចេញ​បណ្ណថ្មី​សម្រាប់​អ្នក​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី ធានា​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​ត្រឹម​ត្រូវ​និង​យុត្តិធម៌៕ (ម៉ែន គឹមសេង, ហេឡូ​វីអូអេ, វ៉ាស៊ីនតោន, ២៩ ធ្នូ ២០១៤)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG