តើការបង្កើតច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិតជាការបង្ការបទឧក្រិដ្ឋ ឬ ជាការរឹតត្បិតសិទ្ធិបញ្ចេញមតិ?
លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងកញ្ញា សន រ៉ាមណា អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឆ្លើយនឹងសំណួរនេះ ក្នុងពេលដែលពួកគេបានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីហេឡូវីអូអេនេះ៕ (សាយ មុន្នី, ហេឡូវីអូអេ, ភ្នំពេញ, ២៥ ធ្នូ ២០១៤)