កំណែទម្រង់ការបោះឆ្នោត និងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ
អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចមើលឃើញថា ពេលវេលាកំពុងតែខើចខ្លីមែនទែន សម្រាប់កម្ពុជាក្នុងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យមួយ ដើម្បីស្តារទំនុកចិត្តអ្នកបោះឆ្នោត និងក្នុងខណៈពេលដែលគណបក្សនយោបាយនៅមិនទាន់យល់ស្របគ្នាលើបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដើម្បីជំនួសបញ្ជីបច្ចុប្បន្នដែលមានភាពចម្រូងចម្រាសច្រើន៕ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន, ២០ ធ្នូ ២០១៤)