ការពង្រឹងសភាជាតិនិងការលើកកម្ពស់សំឡេងគណបក្សមិនកាន់អំណាច
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះមិនទាន់វិវត្តទៅរកស្ថានភាពមួយដែលនឹងជួយជំរុញឱ្យមានបរិយាកាសនយោបាយប្រកបដោយលទ្ធិប្រជាធិបតេយ្យយ៉ាងសកម្មដូចដែលអ្នកនយោបាយអះអាងនោះទេ។ វាគឺគ្រាន់តែជាការដោះទាល់មួយគ្រាតែប៉ុណ្ណោះ។ នេះបើតាមការសង្កេតមើលរបស់អ្នកវិភាគ។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន/ភ្នំពេញ, ១ ធ្នូ ២០១៤)