អភិបាលកិច្ចល្អ៖ ការពិនិត្យមើលកំណែទម្រង់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ
លោក ឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចមើលឃើញថារដ្ឋាភិបាលកំពុងខិតខំធ្វើតាមការសន្យាកែទម្រង់ដីធ្លីនិងការគ្រប់គ្រងធនធានធម្មជាតិ ប៉ុន្តែលោកព្រមានថា កិច្ចការនេះមិនមែនជាការងារស្រួលដែលអាចបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។ លោកក៏បានស្នើឱ្យមានការកែសម្រួលគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលបច្ចុប្បន្នមាន៩៩ឆ្នាំឱ្យមាននៅត្រឹមជាង៣០ឬ៤០ឆ្នាំវិញ។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ តុលា ២០១៤)