ក្រុមមេធាវីការពារក្តីមេដឹកនាំខ្មែរក្រហមដើរចេញពីសវនាការ
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានចាប់ផ្តើមបើកសវនាការសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះដោយមានការប្តឹងតវ៉ាពីជនរងគ្រោះដោយទាមទារសំណងផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន១៣៥០០ដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុមមេធាវីរបស់ជនជាប់ចោទបានដើរចេញពីបន្ទប់សវនាការនៅមុនពេលសវនាការបានបញ្ចប់។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ជូនពីរាជធានីភ្នំពេញ៕