បញ្ហាប្រឈមសម្រាប់ពលករចំណាកស្រុកពីថៃ
លោកសួន ប៊ុនស័ក្តិ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា និងលោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជាមើលឃើញថាការបញ្ជូនពលករខ្មែរជាងពីរសែននាក់មកស្រុកវិញយ៉ាងគំហុកគឺជាការសាកល្បងសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការងារនិងជាការដាក់គំនាបចំពោះទំនាក់ទំនងដ៏ល្អដែលកម្ពុជាមានជាមួយនឹងរដ្ឋាភិបាលថៃលើកមុន។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន, ១៩ មិថុនា ២០១៤)