ការធានាឱ្យមានដំណើរការប្រជាធិបតេយ្យនៅក្នុងសភាជាតិកម្ពុជា
នៅក្នុងកម្មវិធីប្រចាំខែ«សិទ្ធិពលរដ្ឋនិងការបោះឆ្នោត»នេះ លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ដើម្បីធានាឱ្យមានដំណើរការប្រជាធិបតេយ្យនៅក្នុងសភាជាតិគឺស្ថាប័ននីតិបញ្ញត្តិមួយនេះ ត្រូវពិនិត្យមើលនិងកែតម្រូវបទបញ្ជាផ្ទៃក្នុងដើម្បីអាចឱ្យគណបក្សមិនកាន់អំណាចមានតួនាទីច្បាស់លាស់ក្នុងការអនុវត្តការងាររបស់ខ្លួន។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន/ភ្នំពេញ, ២ មិថុនា ២០១៤)