ឧបសគ្គចំពោះមុខសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ដកចេញ
សភាជាតិកម្ពុជាបានបើកសម័យប្រជុំដោយឯកបក្សដែលមានសមាជិកសភាជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបបានចូលរួម និងបានស្បថស្បែទទួលនូវសុពលភាពយ៉ាងត្រឹមត្រូវ។ សមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិចំនួន៥៥នាក់បានអវត្តមានដោយធ្វើពហិការសម័យប្រជុំសភាជាតិលើកដំបូងនេះហើយបានទៅជួបជុំគ្នានៅខេត្តសៀមរាប។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត២០ឆ្នាំចុងក្រោយនេះដែលប៉ូលនយោបាយបង្ហាញយ៉ាងច្បាស់នូវគណបក្សនយោបាយពីរដែលមានទស្សនៈនយោបាយខុសគ្នាបានឈ្នះបានអាសនៈក្នុងរដ្ឋសភា ហើយក៏ជាលើកទីមួយដែរដែលការបើកសម័យប្រជុំរដ្ឋសភាធ្វើឡើងដោយគណបក្សតែមួយ។ លោកសុខ សំអឿនប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជានឹងពិនិត្យមើលលើ «អត្ថន័យផ្លូវច្បាប់និងឧបសគ្គក្នុងពេលខាងមុខសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។ (ម៉ែន គឹមសេង,ហេឡូវីអូអេ, វ៉ាស៊ីនតោន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣)