មហាបាតុកម្មតវ៉ានិងកិច្ចចរចាដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយ
មេដឹកនាំគណបក្សសង្គ្រោះជាតិបានអះអាងថា កិច្ចប្រជុំកំពូលជាមួយនឹងគណបក្សប្រជាជនកម្ពុជានឹងបន្តធ្វើនៅថ្ងៃអង្គារស្អែកទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយមុនពេលកិច្ចប្រជុំសភាដំបូងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកញ្ញានេះ។ នេះជាការអះអាងរបស់លោកសម រង្ស៉ីប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ។ (សុខ ខេមរា,ហេឡូវីអូអេ,១៦ កញ្ញា ២០១៣)