គណបក្សសង្រ្គោះជាតិយល់ថាគោលនយោបាយខ្លួនស្តារប្រទេស
លោកកឹម សុខា អនុប្រធានគណបក្សបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងផ្តោតលើការដឹកនាំប្រទេសដោយឯករាជ្យដោយមិនចំណុះឱ្យបរទេសទេ កសាងសង្គមប្រជាធិបតេយ្យដែលគោរពសិទ្ធិមនុស្សនិងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់មនុស្សចាស់ជរា តម្លើងប្រាក់ខែកម្មករ មន្រ្តីរាជការ និងតម្លើងថ្លៃស្រូវជាដើម។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន, ២៣ កក្កដា ២០១៣)