ដំណើរការឃោសនាបោះឆ្នោតនិងការចូលរួមរបស់អ្នកសង្កេតការណ៍ឯករាជ្យ
អ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការមួយបាននិយាយថាខ្លួននឹងប្រើប្រាស់ប្រព័ន្ធសង្កេតការណ៍តាមបែបវិទ្យាសាស្ត្រផ្ទៀងផ្ទាត់លទ្ធផលការបោះឆ្នោតជាមួយនឹងលទ្ធផលនៃការបោះឆ្នោតដែលចេញដោយគ ជ ប ហើយនឹងវាយតម្លៃពីស្ថានការណ៍បោះឆ្នោតផងដែរ។ នេះជាការអះអាងរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ (សុខ ខេមរា,ហេឡូវីអូអេ, ១២ ខែកក្កដា ២០១៣)