គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនចិននៅតំបន់ឆ្នេរសមុទ្រកម្ពុជា ប៉ះពាល់ប្រជាជនរាប់ពាន់នាក់
ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារនៅក្នុងខេត្តកោះកុង ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងនិងដីស្រែចម្ការរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនមួយធ្វើការអភិវឌ្ឍតំបន់លំហែកាយទេសចរណ៍ខ្នាតធំ។ គ្រួសារភាគច្រើនបានបង្ខំចិត្តផ្លាស់ទៅរស់នៅទីតាំងថ្មី ខណៈដែលខ្លះទៀតបានប្រកែកមិនព្រមចាកចេញពីភូមិកររបស់ពួកគេ ដោយនិយាយថា ពួកគេសុខចិត្តស្លាប់នៅក្នុងភូមិកំណើតរបស់ខ្លួនវិញ។ លោក សាយ មុន្នី នៃវីអូអេបានរៀបរៀងបទយកការណ៍ចំនួន២ភាគអំពីរឿងនេះពីខេត្តកោះកុង។ តទៅនេះ គឺជាភាគទី១នៃបទយកការណ៍នេះ៕