ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។ ​បញ្ហា​សំខាន់ៗ​ដែលទទួល​បាន​ចំណាប់​អារម្មណ៍រួម​មាន៖

  • សង្គ្រាម​នៅ​អ៊ុយក្រែន​និង​តួនាទី​របស់​តំបន់​អាស៊ាន​
  • ក្របខណ្ឌ​សេដ្ឋកិច្ច​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វ៊ិក​របស់អាមេរិកនិង​ឱកាស​ជួយ​ស្តារ​តំបន់​ពី​វិបត្តិ​កូវីដ​ខណៈ​ចិនធ្លាក់​ប្រជាប្រិយភាព
  • ដំណោះស្រាយ​ចំពោះ​វិបត្តិនយោបាយ​ដែល​បន្តនៅ​មីយ៉ាន់ម៉ា
  • តួនាទី​លេច​មុខ​ជាង​មុន​របស់កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន និង​ឱកាសប្តេជ្ញា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ក្នុងតំបន់និងកម្ពុជា។
ចុច​ចូល​ទំព័រ​សេចក្តី​រាយការណ៍​ពិសេស

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាកចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ព្រឹកថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ ២០២២ ក្រោយបាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ក្នុង​សប្តាហ៍​នេះ ហើយគណៈប្រតិភូ​របស់​លោកគ្រោង​ទៅ​ដល់​រាជធានី​ភ្នំពេញ​វិញ​នៅល្ងាច​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន។

០០:៣៩ ១៥.៥.២០២២
16x9 Image Reuters

លោក​ Biden សាទរ​«សករាជថ្មី»​នៃ​ទំនាក់ទំនង​អាមេរិក​អាស៊ាន​ ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​វ៉ាស៊ីនតោន

ថ្លែង​នៅ​ថ្ងៃ​ទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​រយៈពេល​ ២​ ថ្ងៃ​ លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​យើង​នៅ​ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាង​មុខ​នេះ នឹង​ត្រូវ​កត់ត្រា​នៅ​ក្នុង​ប្រទេស​អាស៊ាន​ ហើយ​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក គឺ​ជា​អនាគត ក្នុង​រយៈពេល​រាប់​ឆ្នាំ​និង​រាប់​ទសវត្សរ៍​ខាង​មុខ»។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

០៦:២៥ ១៤.៥.២០២២
16x9 Image AP

លោក Biden​ ចង់​បញ្ចុះបញ្ចូល​មេដឹកនាំ​អាស៊ាន​ឱ្យ​ថ្លែង​ប្រឆាំង​នឹង​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden កាលពី​ថ្ងៃ​សុក្រ ចង់​បញ្ចុះបញ្ចូល​មេដឹកនាំ​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ ឱ្យ​បង្ហាញ​ការ​ប្រឆាំង​បន្ថែម​ទៀត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ក៏​ប៉ុន្តែ​សង្គ្រាម​នេះ​គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​សម្រាប់​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​ទាំង ១០ ​របស់​អាស៊ាន ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។ ​

លោកប្រធានាធិបតី Joe Biden ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

០៦:២២ ១៤.៥.២០២២
16x9 Image Reuters

ដោយ​ផ្តោត​លើ​ចិន លោក Biden សន្យា​ផ្តល់​ប្រាក់ ១៥០​លាន​ដុល្លារ​ដល់​មេដឹកនាំ​អាស៊ាន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បើក​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ដោយ​សន្យា​ថា​ នឹង​ចំណាយ​ទឹកប្រាក់ ១៥០ លាន​ដុល្លារ លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ សន្តិសុខ ការ​ត្រៀម​ទប់ទល់​នឹង​ជំងឺ​រាតត្បាត និង​កិច្ច​ប្រឹងប្រែង​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ ដែល​ជា​ដៃ​គូ​ប្រជែង​របស់​អាមេរិក។

លោកប្រធានាធិបតី Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

០៦:១៦ ១៤.៥.២០២២

អាមេរិក និងអាស៊ានគ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានបញ្ហារុស្ស៉ី និង អ៊ុយក្រែន និង បញ្ហាមីយ៉ាន់ម៉ា នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន។

០៦:១១ ១៤.៥.២០២២
16x9 Image Reuters

សហរដ្ឋ​អាមេរិក​ប្រាប់​មេដឹកនាំអាស៊ាន​ថា អាមេរិក​នឹង​មាន​វត្តមាន​ក្នុង​តំបន់​«ជា​ច្រើន​ជំនាន់»

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​មេដឹកនាំ​អាស៊ាន​ នៅ​ថ្ងៃ​សុក្រ​ថា អាមេរិក​នឹង​នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​ច្រើន​ជំនាន់ ហើយ​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​សេរីភាព​ដែន​សមុទ្រ ដែល​រដ្ឋាភិបាល​អាមេរិក​ថា កំពុង​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ដោយ​ចិន។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិកគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក និង​មេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

០៦:០៩ ១៤.៥.២០២២
16x9 Image លាស់ លីបលីប

ក្រុម​មន្ត្រី​កម្ពុជា​ថ្កោលទោសទង្វើ​គប់​ស្បែក​ជើ​ង​មក​លើ​លោក ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក

កូនប្រុសពៅ​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន គឺ​លោក ហ៊ុន ម៉ានី​ និងមន្ត្រីផ្លូវ​ការ​កម្ពុជា​ឯទៀត បាន​ព្រួត​គ្នា​ថ្កោលទោស​ សកម្មភាពគប់​ស្បែក​ជើងលើលោក​ហ៊ុន សែន ​ពី​សំណាក់​ពលរ​ដ្ឋខ្មែរ​អាមេរិកកាំង​ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន​ ​ទី​ដែល​លោក ​ហ៊ុន សែន ​កំពុង​មាន​វត្តមាន​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

០៦:០០ ១៤.៥.២០២២

លោក ហ៊ុន សែន ​ជម្រាប​ស្ថានការណ៍​កម្ពុជា​ជូន​ពលរដ្ឋ​ខ្មែរ ​២.០០០នាក់​ មុន​កិច្ចប្រជុំ​អាមេរិក-អាស៊ាន​នៅ​វ៉ាស៊ីនតោន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយជនជាតិខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា ប្រមាណ២.០០០នាក់​ នៅ​សណ្ឋាគារ​ Washington Hilton ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

០៣:៥៩ ១៤.៥.២០២២

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ៤ ​រូប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គោរព​តាម​ «ការ​សន្យា​ខាង​លទ្ធិប្រជាធិបតេយ្យ» ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ខណៈ​លោក​ ហ៊ុន សែន​ កំពុង​លេច​មុខ​លេច​មាត់ ចូល​រួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ នៅ​រដ្ឋធានីរបស់​សហរដ្ឋ​អាមេរិក។ សូម​អាន​អត្ថបទ​លម្អិត

លោក Edward J. Markey សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Massachusetts
លោក Edward J. Markey សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Massachusetts

០៣:៥៥ ១៤.៥.២០២២

កាល​ពី​ល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំអាស៊ាន​នៅសេតវិមានក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយបានថតរូបជុំគ្នា មុននឹងជួបពិភាក្សាគ្នាក្នុងអំឡុងអាហារពេលល្ងាច។

០៣:៤៦ ១៤.៥.២០២២
XS
SM
MD
LG