នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរយៈពេល ២ ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបពិភាក្សាជាមួយមេដឹកនាំអាស៊ានអំពីបញ្ហាប្រឈមនានានៅក្នុងតំបន់ និងដើម្បីសាទរខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ លោក Biden បានថ្លែងនៅថ្ងៃសុក្រថា កិច្ចប្រជុំកំពូលលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោនជាមួយមេដឹកនាំបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាកំណត់ត្រាលើការបង្កើត«សករាជថ្មី» មួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្លុកអាស៊ីអាគ្នេយ៍ទាំង ១០ ប្រទេស៕