នៅរសៀលថ្ងៃសុក្រអ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបប្រជុំតុមូលជាមួយក្រុមមេដឹកនាំបណ្តាប្រទេសជាសមាជិកនៃសមាគមអាស៊ាន ដែលធ្វើឡើងនៅក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលពិសេសអាមេរិរក-អាស៊ាន។ នៅក្នុងជំនួបដ៏កម្រមួយនេះ ដែលគ្មានវត្តមានតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ាចូលរួម អ្នកស្រី Harris បានថ្លែងទៅកាន់មេដឹកនាំអាស៊ានថា សហរដ្ឋអាមេរិកនឹងនៅតែមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនជំនាន់រហូតទៅ ហើយថា តំបន់អាស៊ីអាគ្នេយ៍គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានReuters។ អ្នកស្រីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសេរីភាពនៅតំបន់ដែនសមុទ្រក្នុងតំបន់ ដែលរដ្ឋាភិបាលអាមេរិកថា កំពុងត្រូវបានរងការគំរាមកំហែងពីប្រទេសចិន។ ក្រោយកិច្ចប្រជុំនេះ នៅពេលល្ងាចថ្ងៃសុក្រនេះ មេដឹកនាំអាស៊ាននឹងជួបពិភាក្សាម្តងទៀតជាមួយលោកប្រធានាធិបតី Joe Biden ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះ នឹងបញ្ចប់ទៅ ក្រោយជំនួបចុងក្រោយនេះ៕
កម្រងរូបភាព៖ អនុប្រធានាធិបតីអាមេរិកថា អាមេរិកជាដៃគូរបស់អាស៊ាន«ជាច្រើនជំនាន់»

១
អ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

២
កិច្ចប្រជុំរវាងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងអ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

៣
អ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

៤