ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ លោកប្រធានាធិបតី Biden ថតរូបជាមួយមេដឹកនាំអាស៊ាន មុនជំនួបពិភាក្សាគ្នា

នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានថតរូបជុំគ្នា មុននឹងជួបពិភាក្សាគ្នាក្នុងអំឡុងអាហារពេលល្ងាច។ នេះគឺជាជំនួបផ្លូវការដំបូងបង្អស់រវាងលោក Biden និងមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលមានរយៈពេល ២ ថ្ងៃ។ រដ្ឋាភិបាលអាមេរិកក្រោមរដ្ឋបាលរបស់លោក Biden រៀបចំកិច្ចជំនួបដ៏កម្រមួយនេះឡើង ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងតែទទួលឥទ្ធិពលខ្លាំងពីប្រទេសចិន៕

XS
SM
MD
LG