ជំហាននាគរាជ
សេចក្តីរាយការណ៍ពិសេស
គម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម (Belt & Road Initiative) គឺជាយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួននៅទូទាំងពិភពលោក។ គម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មនេះ ផ្ដោតលើការសាងសង់បណ្ដាញពាណិជ្ជកម្មអន្តរទ្វីបដ៏ធំមហិមាមួយ ដោយមានផ្លូវដែក ស្ពាន ផ្លូវគោក និងកំពង់ផែសមុទ្រ តភ្ជាប់ប្រទេសប្រមាណ ៧០ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ VOA បានផលិតកម្រងភាពយន្តឯកសារមួយដែលមានចំណងជើងថា៖ «ជំហាននាគរាជ៖ តាមដានការសំដែងអំណាចសេដ្ឋកិច្ចរបស់ចិន»។ នៅក្នុងកម្រងភាពយន្តឯកសារបីភាគនេះ អ្នកយកព័ត៌មាន VOA ពិនិត្យមើលផលប៉ះពាល់លើសេដ្ឋកិច្ច សង្គម និងបរិស្ថាននៃគម្រោងផ្លូវរថភ្លើង Madaraka Express ក្នុងប្រទេសកេនយ៉ា ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ។ ប្រទេសកម្ពុជាក៏អាចសិក្សាពីបទពិសោធន៍របស់ប្រទេសកេនយ៉ាក្នុងការចូលរួមក្នុងគម្រោងសាងសង់បណ្តាញពាណិជ្ជកម្មអន្តរទ្វីបរបស់ចិនផងដែរ៕