កេនយ៉ាដំណើរការផ្លូវដែកដែលចិនសង់ឲ្យ ដោយជាប់បំណុលរាប់ពាន់លានដុល្លារ
គម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មក្នុងទឹកប្រាក់រាប់លានលានដុល្លារអាមេរិករបស់ប្រទេសចិន ផ្តោតលើការសាងសង់បណ្ដាញពាណិជ្ជកម្មអន្តរទ្វីបដ៏ធំមហិមាមួយ ដោយមាន ផ្លូវដែក ស្ពាន ផ្លូវគោក និងកំពង់ផែសមុទ្រ តភ្ជាប់ប្រទេសប្រមាណ ៧០ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គម្រោងផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏ធំបំផុតរបស់កេនយ៉ាតាំងពីសម័យអាណានិគមមក។ ភាគទី១នៃកម្រងភាពយន្តឯកសារបីភាគរបស់ VOA នេះ នឹងពិនិត្យមើលលើថាតើគម្រោងផ្លូវដែកកេនយ៉ានេះ គឺជាដំណោះស្រាយ «ឈ្នះឈ្នះ» ដែលរដ្ឋាភិបាលចិនបានសន្យាឬក៏យ៉ាងណា។ លោក Enming Liu អ្នកស្រី Betty Ayoub និងលោក Paul Ndiho នៃ VOA រាយការណ៍ពីទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖