ការមិនពេញចិត្តចំពោះសំណងដីធ្លីនិងកង្វះការងារ រំខានដល់គម្រោងផ្លូវរថភ្លើងចិននៅកេនយ៉ា
រដ្ឋាភិបាលកេនយ៉ាបានសន្យាផ្តល់ការងារដល់អ្នកស្រុក ហើយនឹងផ្តល់សំណងដល់ម្ចាស់ដីដែលនៅតាមផ្លូវរថភ្លើងថ្មីមួយដែលសាងសង់ដោយចិនឈ្មោះថា Madaraka Express។ ខណៈដែលកម្មករសំណង់ចិនបន្តឈូសឆាយបើកផ្លូវបន្តទៀត ពលរដ្ឋកេនយ៉ាខ្លះនិយាយថា ពួកគេនៅតែរង់ចាំតាមការសន្យា។ ពលរដ្ឋខ្លះទៀតថាការសាងសង់ផ្លូវរថភ្លើងនេះបានបំផ្លិចបំផ្លាញគេហដ្ឋានរបស់ពួកគេនិងទេសភាពនៅជុំវិញនោះ និងធ្វើឲ្យលំបាកដល់ជីវភាពរស់នៅ។ ភាគទី៣នៃកម្រងភាពយន្តឯកសារ ៣ ភាគរបស់ VOA ដែលផ្តោតលើគម្រោងផ្លូវរថភ្លើងនេះ ពិនិត្យលើបញ្ហានានាដែលបានកើតមានដល់ពលរដ្ឋកេនយ៉ាដែលរស់នៅតាមផ្លូវរថភ្លើងនេះ។ អ្នកស្រី Betty Ayoub រាយការណ៍អំពីរឿងនេះពីរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួលដូចតទៅ៖