ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្លូវរថភ្លើងថ្មីដែលចិនសង់នៅកេនយ៉ាប៉ះពាល់ដល់តំបន់អភិរក្សសត្វព្រៃ


ផ្លូវរថភ្លើងថ្មីដែលចិនសង់នៅកេនយ៉ាប៉ះពាល់ដល់តំបន់អភិរក្សសត្វព្រៃ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:10:07 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋធានី​ណៃរ៉ូប៊ី​នៃ​ប្រទេស​កេនយ៉ា គឺ​ជា​ទីក្រុង​រីក​ចម្រើន​លឿន​បំផុត​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក។ ផ្នែក​ខាង​ត្បូង​នៃ​ទីក្រុង​នេះ គឺ​ជា​ឧទ្យាន​ជាតិ​ណៃរ៉ូប៊ី ដែល​ជា​តំបន់​បរិស្ថាន​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ផ្លូវ​រថភ្លើង Madaraka Express ដែល​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​និង​ប្រើ​ប្រាស់​ប្រាក់​កម្ចី​រដ្ឋាភិបាល​ចិន​ ៥​ពាន់​លាន​ដុល្លារ រត់​កាត់​តាម​កណ្ដាល​ឧទ្យានជាតិ​ណៃរ៉ូប៊ី ហើយ​ការ​សម្រេច​ឲ្យ​សាងសង់​របស់​រដ្ឋាភិបាល​កេនយ៉ា​នេះ បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ខ្លាំងក្លា។ ភាគ​ទី​២​នៃ​កម្រង​ភាពយន្ត​ឯកសារ​បី​ភាគ​របស់ VOA នេះ ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​ផ្លូវ​ដែក​ Madaraka Express លើ​បរិស្ថាន និង​ថា​តើ​ការ​អភិរក្ស​បរិស្ថាន​អាច​យឺត​ពេល​ឬ​ក៏​យ៉ាង​ណា​នោះ។ លោក Paul Ndiho នៃ VOA រាយការណ៍​ពី​ទីក្រុង ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ លោក ភី សុភាដា ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖

XS
SM
MD
LG