ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​មិន​ពេញ​ចិត្ត​ចំពោះ​​សំណង​ដីធ្លី​និង​កង្វះ​ការងារ​ រំខាន​ដល់​គម្រោង​ផ្លូវ​រថភ្លើង​​​ចិន​នៅ​កេនយ៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាល​កេនយ៉ា​បាន​សន្យា​ផ្តល់​ការងារ​ដល់​អ្នក​ស្រុក ហើយ​នឹង​ផ្តល់​សំណង​ដល់​ម្ចាស់​ដី​ដែល​នៅ​តាម​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ដែល​សាងសង់​ដោយ​ចិន​ឈ្មោះ​ថា Madaraka Express។ ខណៈ​ដែល​កម្មករ​សំណង់​ចិន​បន្ត​ឈូស​ឆាយ​បើក​ផ្លូវ​បន្ត​ទៀត ពលរដ្ឋ​កេនយ៉ា​ខ្លះ​និយាយ​ថា ពួក​គេ​នៅ​តែ​រង់​ចាំ​តាម​ការ​សន្យា។ ពលរដ្ឋ​ខ្លះ​ទៀត​ថា​ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ​បាន​បំផ្លិចបំផ្លាញ​​គេហដ្ឋាន​របស់​ពួក​គេ​​និង​ទេសភាព​នៅ​ជុំ​វិញ​នោះ និង​ធ្វើ​ឲ្យ​លំបាក​ដល់​ជីវភាព​រស់​នៅ។ ភាគ​ទី​៣​នៃ​កម្រង​ភាពយន្ត​ឯកសារ​ ៣ ភាគ​របស់ VOA ដែល​ផ្តោត​លើ​គម្រោង​ផ្លូវ​រថភ្លើង​នេះ ពិនិត្យ​លើ​បញ្ហា​នានា​ដែល​បាន​កើត​មាន​ដល់​ពលរដ្ឋ​កេនយ៉ា​ដែល​រស់​នៅ​តាម​ផ្លូវ​រថភ្លើង​នេះ។ អ្នកស្រី Betty Ayoub រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖

XS
SM
MD
LG