កម្រងរូបភាព៖ ដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិកនៅវៀតណាម
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីរសៀលថ្ងៃអាទិត្យនេះ។ មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានរៀបចំកម្មវិធីយ៉ាងអធិកអធមដើម្បីទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសខ្លួន។ ដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមរបស់លោក Biden នេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងរវាងរដា្ឋភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ ជាពិសេសផ្នែកពាណិជ្ជកម្ម ខណៈដែលប្រទេសចិនកំពុងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់នេះ។ សហរដ្ឋអាមេរិកនិងអឺរ៉ុបកំពុងស្វែងរកជម្រើសរោងចក្រនៅប្រទេសផ្សេង ក្រៅពីរោងចក្រនៅក្នុងប្រទេសចិន៕

១
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។(AP Photo/Evan Vucci)

២
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។(AP Photo/Minh Hoàng, Pool)

៣
រថយន្តដឹកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់ពិធីស្វាគមន៍ដែលរៀបចំដោយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅរដ្ឋធានីហាណូយប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។ (AP Photo/Evan Vucci)

៤
កុមារាកុមារីបក់ទង់ជាតិវៀតណាមនិងអាមេរិកដើម្បីទទួលស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៣។(AP Photo/Evan Vucci)

៥
ទាហានស្វាគមន៍លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសខ្លួនក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។

៦
ក្បួនទាហានវៀតណាមអបអរការមកដល់របស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសខ្លួនក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។(AP Photo/Evan Vucci)

៧
ក្បួនទាហានវៀតណាមអបអរការមកដល់របស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសខ្លួនក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។(AP Photo/Evan Vucci)

៨
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលរួមពិធិស្វាគមន៍ដែលរៀបចំដោយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅវិមានប្រធានាធិបតីរដ្ឋធានីហាណូយប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១០ កញ្ញា ឆ្នាំ២០២៣។ (AP Photo/Evan Vucci)