តើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ អាចឱ្យអ៊ីរ៉ង់ប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបង្កើនភាពតានតឹងដែរឬទេ?
- VOA Khmer
ទន្ទឹមនឹងភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាកំពុងឡើងខ្ពស់ ក្រោយក្រុមហាម៉ាស់វាយប្រហារលើប្រទេសអ៊ីស្រាអែល ហើយបន្ទាប់មកអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកលើក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានោះ អនាគតនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នៅតែស្ថិតក្នុងស្ថានភាពមិនអាចដោះស្រាយបាននៅឡើយ។ លោក Henry Ridgwell នៃវីអូអេរាយការណ៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសថា ក្រុមប្រទេសលោកខាងលិចមើលឃើញរដ្ឋាភិបាលក្រុងតេហេរ៉ង់ថា ជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមហាម៉ាស់ ហើយការវាយប្រហាររបស់ក្រុមនេះទៅលើប្រទេសអ៊ីស្រាអែល ធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងដើម្បីបន្ធូរភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួលដូចតទៅ៖