ការដេញថ្លៃកុយរមាសតាមអ៊ីនធឺណិតដំបូងបង្អស់នៅអាហ្វ្រិកខាងត្បូង បានបញ្ចប់កាលពីថ្ងៃសុក្រទី២៥សីហា ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកដេញថ្លៃរាប់ពាន់នាក់ ។ ការដេញថ្លៃនេះគឺជាផលិតផលនៃការតតាំងតាមផ្លូវច្បាប់ជាងមួយឆ្នាំ បន្ទាប់ពីអ្នកបង្កាត់ពូជសត្វរមាសឯកជនធំបំផុតក្នុងប្រទេសទទួលបានការអនុញ្ញាតឲ្យលក់កុយរមាសរបស់ខ្លួន។ ប៉ុន្តែការជជែកដេញដោលមតិជាសាធារណៈអំពីបញ្ហានេះនៅតែមាន។
តុលាការកំពូលរបស់អាហ្វ្រិកខាងត្បូង បានសម្រេចកាលពីថ្ងៃទី ២៩ ខែមេសាថា រដ្ឋអាជ្ញាត្រូវតែពិនិត្យមើលឡើងវិញ ពីការសម្រេចចិត្តនៅក្នុងឆ្នាំ២០០៩ ក្នុងការច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយប្រមាណ៨០០ករណីទៅលើប្រធានាធិបតីលោក Jacob Zuma។ ការសម្រេចចិត្តនេះបានធ្វើឲ្យកម្តៅនយោបាយកើនឡើង ចំពេល លោក Zuma កំពុងមានរឿងអាស្រូវពុករលួយផ្សេងៗទៀត។
សេចក្តីសម្រេចរបស់តុលាការមានធ្វើឡើង ខណៈពេលអាជ្ញាធរកំពុងស៊ើបអង្កេតលើលោក Zumaទាក់ទិននឹងរឿងអាស្រូវមួយទៀត គឺការចោទប្រកាន់ថាបានផ្តល់ឥទ្ធិពលមិនសមរម្យទៅឲ្យក្រុមគ្រួសារ Gupta ដ៏មានទ្រព្យធន។
អង្គការ Solidarity Center និងអង្គការកម្មករចំណាកស្រុកមួយចំនួនកំពុងអំពាវនាវទៅកាន់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការរំលោភសិទ្ធិពលកម្មទៅលើកម្មករចំណាកស្រុករាប់ពាន់នាក់ ដែលកំពុងធ្វើការនៅកសិដ្ឋានក្នុងអាហ្វ្រិកខាងត្បូង។
គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយ ជាមួយនឹងរលកកម្តៅដ៏ក្តៅកំពុងតែបំផ្លិចបំផ្លាញវិស័យកសិកម្មរបស់ប្រទេសអាហ្រ្វិកខាងត្បូង ខណៈដែលតំបន់នៃប្រទេសនេះកំពុងត្រៀមលក្ខណៈទប់ទល់នឹងផលប៉ះពាល់ពីបាតុភូត El Nino។
In Johannesburg, thousands of people continue to flock to ex-president's house, mourning iconic leader who died last week at 95.