អ្នកជំនាញអាមេរិកយល់ស្របគ្នាលើតម្រូវការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីគិតគូរឡើងវិញពីយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល ទាក់ទិននឹងការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែពួកគេមានការខ្វែងគំនិតគ្នាអំពីយុទ្ធសាស្ត្រថ្មីអ្វីដែលគួរយកមកអនុវត្ត។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិងអង្គការដទៃទៀតបារកម្ភខ្លាចអាជ្ញាធរអ៊ូសបេគីស្ថាននឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសអាហ្វហ្គានីស្ថានវិញដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការសងសឹកដោយមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ស្វាគមន៍ការវិវត្តទៅមុខនៅអ៊ូសបេគីស្ថាន ប៉ុន្តែ បានអំពាវនាវឲ្យមានការការពារសិទ្ធិជាមូលដ្ឋាន។