លោក McCarthy បានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីធ្វើយ៉ាងណាឱ្យបានកាន់តំណែងជាប្រធានរដ្ឋសភា។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ លោកបានជួបម្ដងហើយម្ដងទៀតជាមួយនឹងក្រុមជំទាស់នឹងលោកក្នុងជួរបក្សសាធារណរដ្ឋរបស់លោកដើម្បីទទួលបានការគាំទ្រពីពួកគេ។
ថ្ងៃទី ៣ នៃការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃរដ្ឋសភាដែលមានសមាជិក ៤៣៥ នាក់ គឺដូចគ្នានឹងពីរថ្ងៃដំបូងដែរ ដែលលោក McCarthy មិនអាចរកបានសំឡេងគាំទ្រភាគច្រើនចំនួន ២១៨ សំឡេង ដើម្បីឲ្យលោកឈ្នះតំណែងនោះឡើយ។
ការប្រឹងប្រែងរបស់លោក Kevin McCarthy មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងរដ្ឋសភា មិនបានជោគជ័យកាលពីថ្ងៃពុធ ក្នុងថ្ងៃទីពីរ ដោយសារក្រុមសមាជិករដ្ឋសភាអភិរក្សនិយមមួយក្រុមមិនបានផ្តល់ការគាំទ្រក្នុងការបោះឆ្នោតច្រើនលើក។
ដោយការបោះឆ្នោតលើកទី ៤ ជិតធ្វើឡើង គេនៅមិនច្បាស់ទេថាតើអ្នកដែលប្រឆាំងនឹងលោក McCarthy នៅក្នុងការបោះឆ្នោតកន្លងមកអាចងាកមកគាំទ្រលោកវិញ ឬក៏ថាតើមានបេក្ខជនថ្មីណាមួយដែលលេចឡើងសម្រាប់តំណែងជាប្រធានរដ្ឋសភានេះ។
បន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំកន្លះនិងមានភស្តុតាងជាងមួយពាន់មក ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាបានដើរតួនាទីចម្បងនៅក្នុងការលើកទឹកចិត្តឱ្យមានការប៉ុនប៉ងច្រានចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០។
សមាជិកសភាអាមេរិកនាសប្តាហ៍នេះកំពុងប្រឈមមុខនឹងកាលកំណត់ដ៏ប្រកៀកប្រកិតមួយ ដើម្បីអនុម័តកញ្ចប់ថវិកាដល់រដ្ឋាភិបាលសម្រាប់ការចំណាយរហូតដល់ខែកញ្ញាឆ្នាំក្រោយនេះ។
គណៈកម្មាធិការស៊ើបអង្កេតការវាយប្រហារលើវិមានសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បានស្នើឱ្យក្រសួងយុត្តិធម៌ចោទប្រកាន់បទព្រហ្មទណ្ឌចំនួនបួនប្រឆាំងនឹងលោក Donald Trump ដែលក្នុងនោះ មានការជួយដល់ការបះបោរផងដែរ។
គណបក្សសាធារណរដ្ឋបានទទួលសំឡេងភាគច្រើនក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ហើយលោកស្រី Nancy Pelosi បានប្រកាសថា លោកស្រីមិនឈរឈ្មោះជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគតិចនោះទេ។
កាលពីថ្ងៃអង្គារ អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភា។ ប៉ុន្តែស្របពេលដែលកិច្ចការរាប់សន្លឹកឆ្នោតនៅបន្តធ្វើឡើងនៅឡើយនោះ ការប្រជែងយកតំណែងគ្នារវាងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមានភាពប្រកៀកប្រកិតគ្នាខ្លាំង។
អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងហ្មត់ចត់លើបញ្ហាមួយចំនួន នៅពេលពួកគេត្រៀមចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាថ្ងៃទី ៨ ខែវិច្ឆិកា នឹងកំណត់ការគ្រប់គ្រងសភាអាមេរិក នៅពេលអ្នកបោះឆ្នោតអាមេរិកនឹងជ្រើសតាំងតំណាងថ្មីនៅរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក។
សមាជិកគណបក្សប្រជាធិបតេយ្យដែលមានទស្សនៈវិវឌ្ឍនិយមមួយចំនួនបានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទឱ្យផ្លាស់ប្ដូរវិធានការរបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយការចរចាដោយផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ី។
ក្រុមសមាជិកសភាដែលស៊ើបអង្កេតលើព្រឹត្តិការណ៍វាយប្រហារលើវិមានសភាអាមេរិក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ កោះហៅអតីតប្រធានាធិបតី លោក Donald Trump ឱ្យឡើងធ្វើសក្ខីកម្មអំពីតួនាទីរបស់លោក ក្នុងការប៉ុនប៉ងច្រានចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០។
ការផ្តល់ប្រាក់សម្រាប់រដ្ឋាភិបាលចាយវាយ ជារឿងមួយសំខាន់ជាងគេក្នុងចំណោមវិធានការផ្សេងៗដែលសមាជិកសភាសហរដ្ឋអាមេរិកត្រូវដោះស្រាយមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកា។
គណៈកម្មាធិការស៊ើបអង្កេតកុបកម្ម ថ្ងៃទី ៦ មករា បានបញ្ចប់ជុំទីមួយនៃសវនាការដំបូងៗ ដោយពិនិត្យមើលគ្រប់សកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump អំឡុងពេលការវាយប្រហារវិមានសភារបស់សហរដ្ឋអាមេរិក។
គណៈកម្មាធិការស៊ើបអង្កេតកុបកម្ម ៦ មករា របស់សភាអាមេរិក បានបញ្ចប់សវនាការជាសាធារណៈជុំទីមួយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយពិនិត្យគ្រប់នាទីនៃសកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងអំឡុងពេលការវាយប្រហារវិមានរដ្ឋសភាសហរដ្ឋអាមេរិក។
អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំសភាពន្យល់ថា ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញហេតុផលថា ការអះអាងរបស់លោកTrump អំពីការបន្លំសន្លឹកឆ្នោតនាំឱ្យមានការវាយប្រហារនោះ។
នៅក្នុងសវនាការជាសាធារណៈលើកទីប្រាំក្នុងខែនេះស្តីពីការវាយប្រហារវិមានសភានោះ អ្នកស៊ើបអង្កេតសភាបានរៀបរាប់លម្អិតអំពីរបៀបដែលអតីតប្រធានាធិបតី លោក Donald Trump បានដាក់សម្ពាធឱ្យមន្ត្រីអនុវត្តច្បាប់ខ្ពស់បំផុតប្រកាសថា មិនត្រឹមត្រូវអំពីការបោះឆ្នោតឆ្នាំ២០២០។
ការស៊ើបអង្កេតការវាយប្រហារថ្ងៃទី៦ ខែមករា ឆ្នាំ២០២១លើវិមានសភាសហរដ្ឋអាមេ រិក បានបន្តកាលពីថ្ងៃចន្ទ នៅពេលដែលពួកអ្នកស៊ើបអង្កេតសភាបានចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ថាបានធ្វើការអះអាងក្លែងក្លាយពីការលួចបន្លំការបោះឆ្នោតឆ្នាំ២០២០
សមាជិកព្រឹទ្ធសភាអាមេរិកបីនាក់មកពីខាងគណបក្សសាធារណរដ្ឋបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការអនុម័តតែងតាំងចៅក្រមស្ត្រីអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេបង្អស់ ឲ្យក្លាយជាចៅក្រមតុលាការកំពូល។
ព័ត៌មានផ្សេងទៀត