ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​​​​រដ្ឋសភា​​ស.រ.អ.ថ្មី​​​ផ្តោត​លើ​​​ការប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​​​នឹង​ចិន


គណៈកម្មាធិការ​​​ពិសេស​​របស់​រដ្ឋសភា​​ស.រ.អ.​មាន​សមាជិក​២៤នាក់​​ទទួល​បន្ទុក​ខាង​ការប្រកួត​​​ប្រជែង​​យុទ្ធសាស្ត្រ​ជា​មួយ​នឹង​ចិន។
គណៈកម្មាធិការ​​​ពិសេស​​របស់​រដ្ឋសភា​​ស.រ.អ.​មាន​សមាជិក​២៤នាក់​​ទទួល​បន្ទុក​ខាង​ការប្រកួត​​​ប្រជែង​​យុទ្ធសាស្ត្រ​ជា​មួយ​នឹង​ចិន។

កាលពី​យប់​ថ្ងៃ​អង្គារ​ ក្រុមសមាជិកសភាសហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើមការ​ស៊ើប​អង្កេតរយៈពេល​ពីរ​ឆ្នាំអំពី​ការ​ប្រកួត​ប្រជែង​ខាង​យុទ្ធ​សាស្ត្រ​របស់​ស.រ.អ.​ជា​មួយ​ប្រទេស​ចិន​ ដោយ​មាន​ការផ្តល់​សក្ខីកម្មពី​សកម្មជនសិទ្ធិមនុស្ស​ចិននិង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អ.។

ការ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​នេះ​មានឡើង​ពីរ​អាទិត្យក្រោយ​ពី​ស.រ.អ.​បាន​បាញ់ទម្លាក់​បាឡុង​ស៊ើបការណ៍ចិនមួយនៅលើ​លំហ​សមុទ្រ​រដ្ឋ South Carolina។

លោក Mike Gallagher ​ជា​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋនិង​ជា​ប្រធាននៃគណៈកម្មាធិការ​ពិសេសរបស់​រដ្ឋសភាស.រ.អ.​មាន​សមាជិក​២៤នាក់ខាង​ការប្រកួត​ប្រជែងយុទ្ធសាស្ត្រ​ជា​មួយ​នឹង​ចិន។​ លោកបាន​និយាយ​ថា៖ ​«នេះ​ជាការ​ប្រយុទ្ធ​មួយ​អំពីជីវិតក្នុង​សតវត្សរ៍​ទី​២១និងអំពី​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​សារៈសំខាន់។ គណបក្សកុម្មុយនិស្ត​ចិន (CCP) ​បាន​ផ្តោតខ្លាំង​លើ​ទស្សនៈ​វិស័យ​របស់ខ្លួនសម្រាប់​អនាគត ​គឺពិភពលោក​មួយ​ពេញ​ដោយ​ក្រុម​រដ្ឋផ្តាច់ការ​ដោយប្រើបច្ចេកវិទ្យានៅក្នុង​ប្រទេស​ទាំង​នោះ​ដែលសិទ្ធិ​មនុស្សត្រូវចុះញ៉មគណបក្ស‍»។

លោក Raja Krishnamoorthi អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​អនុ​ប្រធានគណៈកម្មាធិការ​នេះបាន​គូស​បញ្ជាក់សេចក្តី​ត្រូវការ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាងគណបក្ស​ទាំង​ពីរ។

លោក Krishnamoorthi ​បាននិយាយថា៖​«យើង​ត្រូវ​តែ​ដឹង​ថាគណបក្សកុម្មុយនិស្ត​ចិនចង់​ឱ្យ​យើង​បែកបាក់គ្នា​ ប្រកាន់​គណបក្សនិង​រើសអើង​គ្នា។ ជា​ការ​ពិត គណបក្ស CCP ​សង្ឃឹម​ថាធ្វើ​ដូច្នេះ​បាន។ តែ​អ្វី​ដែល​ពួក​គេមិន​អាច​ធ្វើ​បាន​គឺថា​ភាព​ខុសប្លែកគ្នា​នៃ​ទស្សនៈ​និងប្រវត្តិ​របស់​យើងមិនមែន​ជាការ​ខុស​ឆ្គងនៅ​ក្នុង​ប្រព័ន្ធ​កិច្ចប្រតិបត្តិការនៅ​អាមេរិក​ទេ។​ វា​ជា​លក្ខណៈ​ពិសេស​និងជា​កម្លាំងពិសេស​ផង​ដែរ‍»។

នៅ​ពេល​ដែលសវនកម្ម​ទី​មួយ​ផ្តោត​លើកង្វល់​ខាង​សន្តិសុខ ​គេរំពឹង​ថា​ការងារ​របស់​គណៈកម្មាធិការ​នេះ​នឹង​ដោះ​ស្រាយបញ្ហាមួយ​ចំនួន​ធំ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ចាប់តាំង​ពី​ការប្រកួត​ប្រជែង​ខាង​សេដ្ឋកិច្ចនិង​កសិកម្មដល់​ប្រភព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG